បន្តគោរពអនុវត្តវប្បធម៌នៃក្តីអាណិតស្រឡាញ់ និងសិល្បៈនៃការចែករំលែកដោយផ្តើមចេញពីអ្នកក្បែរខ្លួន នាព្រឹកថ្ងៃពុធ ទី១៧ ខែមិថុនា ឆ្នាំ២០២០ ឯកឧត្តម ម៉ាន់ ឈឿន អនុប្រធានគណៈកម្មការទី៧ ព្រឹទ្ធសភា និងជាលេខាធិការក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី១ ពេញចិត្តណាស់ក្នុងការឧបត្ថម្ភកង់ចំនួន៤គ្រឿង ឱ្យចៅៗជាកូនរបស់មន្ត្រីរាជការ នៃអគ្គលេខាធិ ការដ្ឋានព្រឹទ្ធសភា ដែលមានការខ្វះខាត ហើយបានក្រើនរំលឹកក្មួយៗ ត្រូវបន្តប្រុងប្រយ័ត្នជាប់ជាប្រចាំប្រឆាំងជំងឺកូវីដ-១៩ (រលកទី២) ស្របតាមការណែនាំរបស់ក្រសួងសុខាភិបាល៕