ដោយបានការអនុញ្ញត្តិពីឯកឧត្តម ម៉ុម ជឹមហ៊ុយ ប្រធានគណកម្មការទី៧ ព្រឹទ្ធសភា នាថ្ងៃអាទិត្យ ទី៧ ខែមិថុនាឆ្នាំ២០២០ ម៉ោង១២:២០នាទី ឯកឧត្តម ម៉ាន់ ឈឿន អនុប្រធានគណៈកម្មការទី៧ ព្រឹទ្ធសភា និងឯកឧត្តម ឡៅ ឆន សមាជិកគណៈកម្មការទី៧ ព្រឹទ្ធសភា បានទៅចូលរួមពិធីបញ្ចុះសព ឧបាសិកា ឈុន យ៉េក ជាមាតាក្មេកឯកឧត្តម ឈើយ ចាន់ណា លេខាគណកម្មការទី៧ ព្រឹទ្ធសភា ដែលបានទទួលមរណភាពក្នុងព្រះជន្មាយុ៨៧ឆ្នាំ ដោយជរាពាធ នៅវត្តបឹងខាងត្បូង ឃុំបឹង ស្រុកបារាយណ៌ ខែត្រកំពង់ធំ ។ យើងខ្ញុំសូមឧទ្ទិសកុសល និងបួងសួងសូមឲ្យដួងវិញ្ញាណាក្ខ័ន្ធលោកយាយឧបាសិកាបានអញ្ជើញទៅកាន់សុខគតិភពកុំបីឃ្លៀងឃ្លាតឡើយ។