បន្តគោរពប្រតិបត្តិវប្បធម៌នៃក្តីស្រឡាញ់និងការចែករំលែកដោយត្រូវផ្តើមពីអ្នកដែលនៅជិតក្បែរខ្លួន នាថ្ងៃទី០៣ និងថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២០ ម៉ោង៨:២០នាទី ឯកឧត្តម ម៉ាន់ ឈឿន អនុប្រធានគណៈកម្មការទី៧ ព្រឹទ្ធសភា និងជាលេខាធិការក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី១ បានជួយឧបត្ថម្ភកង់ជូនចៅៗ ដែលជាកូនរបស់មន្ត្រីនិងកម្មករព្រឹទ្ធសភាដែលមានការខ្វះខាតជាក់ស្តែង ហើយក៏បានផ្តាំផ្ញើឲ្យចៅៗ ក្មួយៗ បន្តរួមគ្នាប្រុងប្រយ័ត្នជានិច្ចរក្សាអនាម័យឲ្យបានល្អជាប្រចាំប្រឆាំងជំងឺកូវីដ-១៩ ស្របតាមការណែនាំរបស់ក្រសួងសុខាភិបាល។