នៅព្រឹកថ្ងៃពុធ ទី០៣ ខែមិថុនា ឆ្នាំ២០២០ ឯកឧត្តម ឡៅ ឆន សមាជិកគណៈកម្មការទី៧ ព្រឹទ្ធសភា និងជាសមាជិកក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៤ បានអញ្ជើញចុះជួបសំណេះសំណាល និងសួរសុខទុក្ខភរិយាលោក ស៊ូ ណាត មេឃុំត្រពាំងប្រិយ៍ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ មានជំងឺធ្ងន់ធ្ងរ ដែលកំពុងសម្រាកព្យាបាលជំងឺនៅផ្ទះគេហដ្ឋាន។ មានការអញ្ជើញចូលរួមពីលោកអភិបាលស្រុក លោកប្រធានក្រុមប្រឹក្សាស្រុក សមាជិកក្រុមប្រឹក្សាស្រុក លោកមេឃុំអន្លង់វែង ព្រះចៅអធិការវត្តថ្លាត និងមន្ត្រីស្រុក ឃុំមួយចំនួនផងដែរ ដើម្បីលើកជាកម្លាំងចិត្ត។ នាឱកាសនោះ បានជួយឧបត្ថម្ភថវិកាជួនដល់គ្រួសារចំនួន១.៧៥០.០០០៛ និង១៥០ដុល្លា ព្រមទាំងក្រម៉ាចំនួន០៥ ផងដែរ។