នៅរសៀលម៉ោង១៤:៣០នាទី ថ្ងៃអង្គារ ទី២ ខែមិថុនា ឆ្នាំ២០២០ ឯកឧត្តម ឡៅ ឆន សមាជិកគណៈកម្មការទី៧ ព្រឹទ្ធសភា និងជាសមាជិកក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៤ និងឯកឧត្តម នៅ សំ តំណាងរាស្រ្តមណ្ឌលខេត្តឧត្តរមានជ័យ និងឯកឧត្តម ហុង ទូហាយ ទីប្រឹក្សាសម្តេចប្រធានព្រឹទ្ធសភា បានទៅចូលរួមគោរពវិញ្ញាណក្ខន្ធសពលោកជំទាវ អៀង សេងហ៊ុន ភរិយាឯកឧត្តម ប៊ូ សាខន ទីប្រឹក្សាក្រសួងមហាផ្ទៃ ដែលបានធ្វើមរណកាល នៅថ្ងៃចន្ទ ទី១ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង១០:៤០នាទីយប់ ផ្ទះគ្រួសារសពស្ថិតនៅខេត្តសៀមរាប។