នាព្រឹកថ្ងៃអង្គារ ទី០២ ខែមិថុនា ឆ្នាំ២០២០ ឯកឧត្តម ម៉ុម ជឹមហ៊ុយ ប្រធានគណៈកម្មការទី៧ ព្រឹទ្ធសភា និងជាអនុប្រធានក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី១ បានអញ្ជើញចុះជួបសំណេះសំណាល និងសួរសុខទុក្ខក្រុមប្រឹក្សាសង្កាត់ នគរបាលប៉ុស្តិ៍ និងប្រជាកាពារសង្កាត់ស្មោរ ខណ្ឌកំបូល រាជធានីភ្នំពេញ បានសរសើរលើកទឹកចិត្ត ណែនាំពីរបៀបគ្រប់គ្រង ដោយយកការអប់រំជាធំ និងបានផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋ ឱ្យបន្តប្រុងប្រយ័ត្នចំពោះកូវីដ-១៩ ចូលរួមអនុវត្តវិធានការអនាម័យ តាមការណែនាំរបស់ក្រសួងសុខាភិបាលទាំងអស់គ្នា។ នាឱកាសនោះឯកឧត្តម បានឧបត្ថម្ភជូននូវថវិការមួយចំនួនផងដែរ។