Responsive image
  
សូមស្វាគមន៍ការមកដល់គេហទំព័រគណៈកម្មការទី៧ នៃព្រឹទ្ធសភា
ឯកឧត្តម ម៉ាន់ ឈឿន​ អនុ​ប្រធាន​គណៈ​កម្មការ​ទី៧ ព្រឹទ្ធសភា បាន​រួម​ជាមួយ​លោក​ប្រធាន​ភូមិ និង​ក្រុម​ប្រឹក្សា​សង្កាត់​ទឹកល្អក់​ទី២ បន្តគោរព និង​អនុវត្ត​វប្បធម៌​នៃ​ក្តី​អាណិត​ស្រឡាញ់+សិល្បៈ​នៃការ​ចែក​រំលែក​ជូន​លោក​តា និង​លោកយាយ​ដែល​មាន​ជំងឺ​លើស​ឈាម​និង​ពិការ​ជើង

   ថ្ងៃទី 1 ខែមិថុនា ឆ្នាំ2024

ព្រឹកថ្ងៃសៅរ៍ ទី៣០ ខែឧសភា ឆ្នាំ២០២០ ឯកឧត្តម ម៉ាន់ ឈឿនអនុប្រធានគណៈកម្មការទី៧ ព្រឹទ្ធសភា និងជាលេខាធិការក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី១
បានរួមជាមួយលោកប្រធានភូមិ និងក្រុមប្រឹក្សាសង្កាត់ទឹកល្អក់ទី២ បន្តគោរព និងអនុវត្តវប្បធម៌នៃក្តីអាណិតស្រឡាញ់+សិល្បៈនៃការចែករំលែកជូនលោកតា និងលោកយាយដែលមានជំងឺលើសឈាមនិងពិការជើងនៅភូមិ៦ និងភូមិ១៣ ក្នុង
ខណ្ឌទួលគោក រាជធានីភ្នំពេញដោយបានឧបត្ថម្ភជារួម ៖
– អង្ករក្រអូប២០គីឡូក្រាម
-មីកញ្ចប់ចំនួន ២កេស
-ក្រមាអម្បោះ ចំនួន២ក្រម៉ា
-ថវិកាសប្បុរសជនចំនួន១០ម៉ឺនរៀល
លោកតាលោកយាយសូមគោរពថ្លែងអំណរគុណនិងគោរពជូនថ្នាក់ដឹកនាំនិងពលរដ្ឋកម្ពុជាទាំងអស់
បានសុខចម្រើនគ្រប់ប្រការ ជាពិសេស
គឺក្រុមមនុស្សចាស់យើងខ្ញុំគឺត្រូវបន្តរួមគ្នាថែរក្សាសុខភាពតាមការណែនាំរបស់ក្រសួងសុខាភិបាលកុំធ្វេសប្រហែសភ្លេចខ្លួនឲ្យសោះ ។


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី