ថ្ងៃទីពុធ ទី២៦ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង១០:០០នាទី ឯកឧត្តម ម៉ាន់ ឈឿន អនុប្រធានគណៈកម្មការទី៧ ព្រឹទ្ធសភា និងជាលេខាធិការក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី១ នៅស្នាក់ការសង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ បានចូលរួមប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារសមាគមមនុស្សចាស់ ក្នុងសកម្មភាពរួមចំណែកជាមួយអជ្ញាធរដែនដីប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ និងជួយផ្សព្វផ្សាយណែនាំចៅកូនក្មួយត្រូវខិតខំថែទាំការពារសុខភាពផ្ទាល់ខ្លួនក្នុងក្រុមគ្រួសារនិងសហគមន៍ឲ្យបានជាប់ជាប្រចាំទៅនឹងយថាហេតុណាមួយនៃជំងឺកូវីដ រលកទី២បន្តទៀត ហើយក៏បានជួយឧបត្ថម្ភថវិកាទ្រទ្រង់ប្រចាំខែមួយចំនួនជូនសមាគម ធ្វើសកម្មភាពរបស់ខ្លួនកាន់តែសកម្មថែមទៀត។