Responsive image
  
សូមស្វាគមន៍ការមកដល់គេហទំព័រគណៈកម្មការទី៧ នៃព្រឹទ្ធសភា
ឯកឧត្តម ម៉ាន់ ឈឿន អនុ​ប្រធាន​គណៈ​កម្មការ​ទី៧ ព្រឹទ្ធសភា បាន​ចូល​រួម​ប្រជុំ​ជាមួយ​ក្រុម​ប្រឹក្សា​ទាំង១០ និង​គណៈ​អភិបាល​ខណ្ឌ​ទួលគោក រាជធានីភ្នំពេញ

   ថ្ងៃទី 26 ខែឧសភា ឆ្នាំ2024

ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២០
វេលាម៉ោង៨:00នាទី ឯកឧត្តម ម៉ាន់ ឈឿន អនុប្រធានគណៈកម្មការទី៧ ព្រឹទ្ធសភា និងជាលេខាធិការក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី១ បានចូលរួមប្រជុំជាមួយក្រុមប្រឹក្សាទាំង១០ និងគណអភិបាលខណ្ឌទួលគោក រាជធានីភ្នំពេញ
ពិនិត្យលទ្ធផលការងារយ៉ាងមមាញឹកក្នុងសេវាបំរើសំណូមពរនិងឆ្លើយតបបានយ៉ាងទាន់ពេលជូនបងប្អូនប្រជាពលរដ្ឋ
នៅមូលដ្ឋានពិសេសលើការរួមគ្នា៖•ទី១អនុវត្តសេចក្តីណែនាំទាំង៧ចំណុចរបស់ក្រសួងសុខាភិបាលប្រឆាំងជម្ងឺរាតត្បាតកូវីដ-១៩ ។
•ទី២ ប្រតិបត្តិការរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៌ផ្លូវគោក។
•ទី៣ អនុវត្តគោលនយោបាយភូមិសង្កាត់មានសុវត្ថិភាព។
ក្នុងទិសដៅជាអាទិភាពសម្រាប់ខែមិថុនា
គឺត្រូវបន្តតាមសង្វាក់ភ្លៀងរលឹមប្រឆាំងការរាតត្បាតរលកទី២នៃជម្ងឺកូវីដ-១៩
តាមពាក្យស្លោក
* ពេលយើងប្រមាថ ភ្លេចកូវីដ
ប៉ុន្តែ គឺកូវីដអត់ភ្លេចយើងទេ*


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី