ឯកឧត្តម ឡៅ ឆន សមាជិកគណៈកម្មការទី៧ ព្រឺទ្ធសភា បានអញ្ចើញចុះជួបសំណេះសំណាល និងចែកជូនស័ង្កសី ចំនួន១៥០សន្លឹក និងអង្ករ មី និងទឹកសុទ្ធ
ថ្ងៃទី 24 ខែឧសភា ឆ្នាំ2024
នាព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២០ ឯកឧត្តម ឡៅ ឆន សមាជិកគណៈកម្មការទី៧ ព្រឺទ្ធសភា និងជាសមាជិកក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៤ និងឯកឧត្តម នៅ សំ តំណាងរាស្រ្តមណ្ឌលខេត្តឧត្តរមានជ័យ និងឯកឧត្តម ហុង ទូហាយ ទីប្រឹក្សាសម្តេចប្រធានព្រឹទ្ធសភា មានការចូលរួមពីព្រះអនុគណស្រុកអន្លង់វែង និងព្រះពិក្ខុសង្ឃ លោកប្រធានក្រុមប្រឹក្សាស្រុក លោកអភិបាលរងស្រុកអន្លង់វែង លោកមេឃុំលំទង បានអញ្ចើញចុះជួបសំណេះសំណាល និងចែកជូនស័ង្កសី ចំនួន១៥០សន្លឹក និងអង្ករ មី និងទឹកសុទ្ធ ឧបត្ថមដោយព្រះសង្ឃ ជូនដល់ប្រជាពលរដ្ឋខ្វះខាត ចំនួន៨គ្រួសារ ដែលបានត្រូវខ្យល់កន្ត្រាក់ធ្វើឲ្យរបើកដំបូលផ្ទះ នៅក្នុងភូមិចំនួន៣ ក្នុងឃុំលំទង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។