Responsive image
  
សូមស្វាគមន៍ការមកដល់គេហទំព័រគណៈកម្មការទី៧ នៃព្រឹទ្ធសភា
ឯកឧត្ដម សុខ យាត សមាជិក​គណៈ​កម្មការ​ទី៧ ព្រឹទ្ធសភា បាន​អញ្ជើញ​ចុះ​ជួប​សំណេះ​សំណាល​សួរ​សុខ​ទុក្ខ ក្រុមប្រឹក្សាឃុំ ប្រធាន​បុស្តិ៍​រដ្ឋ​បាល​ឃុំ ប្រធាន​មណ្ឌល​សុខភាព​ឃុំ ស្មៀនឃុំ នាំ​យក​អនុ​វិទ្យា​ល័យ​ឃុំ នៅ​សាលា​ឃុំ​ព្រែក​ជ្រៃ ស្រុកពោធិ៍រៀង ខេត្តព្រៃវែង

   ថ្ងៃទី 9 ខែឧសភា ឆ្នាំ2024

ព្រឹកថ្ងៃ ពុធ ១៥កើត ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនិងថ្ងែទី០៦ ខែឧសភា ឆ្នាំ ២០២០ វេលាម៉ោង៩:០០នាទី ឯកឧត្ដម សុខ យាត សមាជិកគណៈកម្មការទី៧ ព្រឹទ្ធសភា និងជាសមាជិកក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៦ បានអញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខ ក្រុមប្រឹក្សាឃុំ ប្រធានបុស្តិ៍រដ្ឋបាលឃុំ ប្រធានមណ្ឌលសុខភាពឃុំ ស្មៀនឃុំ នាយកអនុវិទ្យាល័យឃុំ នៅសាលាឃុំព្រែកជ្រៃ ស្រុកពោធិ៍រៀង ខេត្តព្រៃវែង អមដំណើរដោយលោកប្រធាន និងសមាជិកក្រុមព្រឹក្សាស្រុក ចំនួន៣រូបផងដែរ។ ក្នុងឱកាសនោះ ឯកឧត្តម បានឧបត្ថម្ភសាប៊ូ ១កេស (៨៦ដុំ) ម៉ាស់ ១ប្រអប់ (៥០ម៉ាស់) ទឹកអាល់កុល ២លីត្រ និងថវិកាចំនួន៥៨០.០០០៛(សរុបរួមទាំសម្ភារៈនឹងថវិកាចំនួន៧៨០.០០០៛)។ឯកឧត្តមបានផ្តាំផ្ញើរដល់អង្គពិធីទាំងមូលឱ្យបន្តខិតខំយកចិត្តទុកដាក់លើបញ្ហាចំនួន៤ :
១.ការពារជម្ងឺCOVID-19 ជាប់ជាប្រចាំ
២.គោរពច្បាប់ចរាចរណ៍ផ្លូវគោកឱ្យបានម៉ឺងម៉ាត់
៣.ខិតខំបំរើសេវាសាធារណៈឱ្យបានល្អ និង
៤.អនុវត្តគោលនយោបាយភូមិ ឃុំមានសុវត្ថិភាពឱ្យបានខ្ជាប់ខ្ជួន៕


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី