ព្រឹកថ្ងៃច័ន្ទ ១៣កើត ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនិងថ្ងែទី០៤ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង៩:០០ ឯកឧត្ដម សុខ យាត សមាជិកគណៈកម្មការទី៧ ព្រឹទ្ធសភា និងជាសមាជិកក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៦ បានអញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខ ក្រុមប្រឹក្សាឃុំ ប្រធានបុស្តិ៍រដ្ឋបាលឃុំ ប្រធានមណ្ឌលសុខភាពឃុំ ស្មៀនឃុំ នាយកអនុវិទ្យាល័យឃុំ នៅសាលាឃុំកំពង់ប្រាំង ស្រុកពារាំង ខេត្តព្រៃវែង ដោយបានចូលរួមពីសំណាក់លោកប្រធាន និងសមាជិកក្រុមព្រឹក្សាស្រុក ព្រមទាំងអភិបាលរងស្រុកផងដែរ។ ក្នុងឱកាសនោះ ឯកឧត្តម បានឧបត្ថម្ភ សាប៊ូ ១កេស (៨០ដុំ) ម៉ាស់ ១ប្រអប់ (៥០ម៉ាស់) ទឹកអាល់កុល ២លីត្រ និងថវិកាចំនួន៥២០.០០០៛ (ហាសិបពីរមុឺនរៀល)។ឯកឧត្តមបានផ្តាំផ្ញើរដល់អង្គពិធីទាំងមូលឱ្យប្រុងប្រយ័ត្នជាប់ជានិច្ចបន្តទៀតការពារជម្ងឺ COVID-19 ព្រោះមានតែយើងទេភ្លេចជម្ងឺCOVID-19 រីឯជម្ងឺCOVID-19មិនដែលភ្លេចយើងទេ៕