ថ្ងៃព្រហស្បតិ៍ ៩កើត ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២០ វេលាម៉ោង១៤:២០នាទី ឯកឧត្តម ម៉ាន់ ឈឿន អនុប្រធានគណៈកម្មការទី៧ ព្រឹទ្ធសភា និងជាលេខាធិការក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី១ បានចូលរួមជាមួយ មេភូមិទាំង១៣ និងក្រុមប្រឹក្សាសង្កាត់ទឹកល្អក់ទី២ ខណ្ឌទទួលគោក រាជធានីភ្នំពេញ ដើម្បី ស្តាប់លទ្ធផលការងារដែលសម្រេចបាន ក្នុងខែមេសា និងលើកទិសដៅការងារជាអាទិភាពសម្រាប់ខែឧសភា ឆ្នាំ២០២0 ១•បន្តឲ្យបានជាប់ជាប្រចាំ ការចុះផ្សព្វផ្សាយអប់រំ ក្រើនរំលឹកបងប្អូនប្រជាពលរដ្ឋ វិធីណែនាំបង្ការទាំង៧ចំណុចរបស់ក្រសួងសុខាភិបាលក្នុងការប្រយុទ្ធប្រឆាំងជម្ងឺកូវីដ-១៩។ ២•បន្តប្រើប្រាស់ថវិកាឲ្យមានតម្លាភាពក្នុងការស្តារ កសាងហេដ្ឋារចនាសម្ព័ន្ធលូ ក៏ដូចជាប្រព័ន្ធបំភ្លឺសាធារណៈតាមភូមិ ឲ្យបានទាន់មុនរដូវភ្លៀងធ្លាក់។