ថ្ងៃពុធ ៨កើត ខែពិសាខ ឆ្នាំជូន ទោស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២០ វេលាម៉ោង៧:៣០នាទី បន្តគោរពប្រតិបត្តិតាមសេចក្តីណែនាំរបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ឯកឧត្តម ម៉ាន់ ឈឿន អនុប្រធានគណៈកម្មការទី៧ ព្រឹទ្ធសភា និងជាលេខាធិការក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី១ បានជួបថ្លែងអំណរសរសើរជូនក្រុមប្រឹក្សាសង្កាត់ទឹកល្អក់ទី២ លោកមេភូមិទាំង១៣ ស្មៀន ជំនួយការ សន្តិសុខ និងប្រជាការពារសង្កាត់ សរុប៣០នាក់ ដែលបានខិតខំមិនខ្លាចនឿយហត់ប្រឆាំងជំងឺកូវីដ-១៩ បានលទ្ធផលល្អប្រសើរជាបន្តបន្ទាប់ ស្ថិតនៅសាលាសង្កាត់ទឹកល្អកទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ នាឱកាសនោះ ឯកឧត្តម បានឧបត្ថម្ភជូន •អង្ករផ្កាខ្ញី៣៥០គីឡូក្រាម •ក្រម៉ាការពារផ្លូវដង្ហើម៣០ •សាប៊ូលាងដៃ ១២០ដុំ •ថវិកាឧបត្ថម្ភមនុស្សចាស់ក្នុងសង្កាត់ ចំនួន២១០,០០០៛។ បានផ្តាំផ្ញើសូមបន្តប្រុងប្រយ័ត្នជានិច្ច កុំភ្លេចខ្លួនឲ្យក្នុងការថែទាំការពារថែទាំសុខភាពផ្ទាល់ខ្លួន សុខភាពគ្រួសារខ្លួន និងសហគមន៌ខ្លួន តាមទិសស្លោក ប្រឆាំងកូវីដ-១៩ គឺផ្តើមចេញពីខ្លួនយើង។