នៅថ្ងៃអង្គារ ១៤រោច ខែចេត្រ ឆ្នាំជូត ទោស័ក ព.២៥៦៣ ត្រូវនឹងថ្ងៃទី២១ ខែមេសា ឆ្នាំ២០២០ ឯកឧត្តម ឡៅ ឆន សមាជិកគណៈកម្មការទី៧ ព្រឹទ្ធសភា និងជាសមាជិកក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៤ រួមដំណើរដោយ ឯកឧត្តម ហុង ទូហាយ ទីប្រឹក្សាសម្តេចប្រធានព្រឹទ្ធសភា និងឯកឧត្តម យឹម ធិន ទីប្រឹក្សារាជរដ្ឋាភិបាល បានចុះតាមបណ្តាស្រុកចំនួន៤ ក្នុងខេត្តឧត្តរមានជ័យ ដើម្បីសំណេះសំណាលជាមួយក្រុមគ្រូពេទ្យ កងកម្លាំងប្រដាប់អាវុធ និងបងប្អូនកូនក្មួយដែលទើបមកពីប្រទេសថៃ និងមកពីបណ្តាខេត្តផ្សេងៗ ដែលអាជ្ញាធរខេត្ត យកមករក្សាទុកចំនួន១៤ថ្ងៃ តាមការណែនាំរបស់ក្រសួងសុខាភិបាល (ចត្តាឡីស័ក) នៅតាមកន្លែងប្រមូលផ្តុំនីមួយៗ។ នាឱកាសនោះ ឯកឧត្តម បានឧបត្ថម្ភថវិកាជូនក្រុមគ្រូពេទ្យ ដើម្បីផ្គត់ផ្គង់ចំណីអាហារជូនបងប្អូនកូនក្មួយផងដែរ។ ក្នុងនោះថវិកាឯកឧត្តម ឡៅ ឆន ចំនួន២,៥០០,០០០៛ ឯកឧត្តម ហុង ទូហាយ ចំនួន៨០០,០០០៛ និងឯកឧត្តម យឹម ធិន ២០០,០០០៛។