នៅថ្ងៃពុធ ១កើត ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២២ ខែមេសា ឆ្នាំ២០២០ វេលាម៉ោង១០:១៥នាទី ឯកឧត្តម ម៉ាន់ ឈឿន បានអញ្ជើញចុះជួបកម្មករការដ្ឋាន ក្នុងសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ដែលខិតខំបំពេញភារកិច្ចគោរព និងអនុវត្តស្របតាមការណែនាំរបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល និងបានឧបត្ថម្ភអង្ករ មីកញ្ចប់ ត្រីខកំប៉ុង ក្រម៉ា និងបានណែនាំឲ្យបងប្អូនខិតខំរួមគ្នារក្សាថែទាំការពារសុខភាពផ្ទាល់ខ្លួន ក្រុមគ្រួសារ និងសហគមន៍ឲ្យបានម៉ត់ចត់ជាប់ជាប្រចាំ ។