នៅថ្ងៃសៅរ៍ ១១រោច ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២០ ឯកឧត្តម ឡៅ ឆន សមាជិកគណកម្មការទី៧ ព្រឹទ្ធសភា និងជាសមាជិកក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ រួមដំណើរជាមួយឯកឧត្តម ហុង ទូហាយ ទីប្រឹក្សាសម្តេចប្រធានព្រឹទ្ធសភា បានអញ្ជើញចុះជួបសំណេះសំណាលជាមួយបងប្អូនកូនក្មួយមកពីតំបន់ក្រៅខេត្ត និងមកពីប្រទេសថៃ ដែលរក្សាទុកតាមការណែនាំរបស់ក្រសួងសុខាភិបាល រយៈពេល១៤ថ្ងៃ កំពុងស្នាក់នៅក្នុងអនុវិទ្យាល័យ ហ៊ុន សែន ទួលតាសេក ចំនួន៣៨នាក់ ដោយបានឧបត្ថម្ភថវិកាចំនួន៤០០,០០០រៀល និងក្រមាមួយចំនួន។ ជាមួុយគ្នានេះ ឯកឧត្តមក៏បានឧបត្ថម្ភថវិកាចំនួន២,៣០០,០០០រៀល និងក្រមា ចំនួន៥០ ជូនគណៈអភិបាលស្រុក និងក្រុមគ្រូពេទ្យចត្តាឡីស័កស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ដើម្បីផ្គត់ផ្គង់ចំណីអាហារប្រចាំថ្ងៃរបស់បងប្អូនកូនក្មួយផងដែរ។ ដោយក្នុងនោះថវិកាឯកឧត្តម ឡៅ ឆន ចំនួន១,០០០,០០០៛, ឯកឧត្តម នៅ សំ ចំនួន១,០០០,០០០៛ និងឯកឧត្តម ហុង ទូហាយ ចំនួន៣០០,០០០៛។