Responsive image
  
សូមស្វាគមន៍ការមកដល់គេហទំព័រគណៈកម្មការទី៧ នៃព្រឹទ្ធសភា
ឯកឧត្តម ម៉ាន់ ឈឿន អនុ​ប្រធាន​គណៈ​កម្មការ​ទី៧ ព្រឹទ្ធសភា បាន​ចូល​រួម​សហការ​ជាមួយ​ប្រធានភូមិ​ទាំង១៣ សង្កាត់​ទឹកល្អក់​ទី២ បន្ត​គោរព​ប្រតិបត្ត​សេចក្តី​ណែនាំ​របស់​រាជ​រដ្ឋាភិ​បាល និង​ក្រសួង​សុខា​ភិបាល ចុះ​ដល់​ផ្ទះ​បង​ប្អូន​ប្រជា​ពលរដ្ឋ

   ថ្ងៃទី 22 ខែមេសា ឆ្នាំ2024

ថ្ងៃចន្ទ ១៣រោច ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២០ ខែមេសា ឆ្នាំ២០២០ វេលាម៉ោង៨:១០ ឯកឧត្តម ម៉ាន់ ឈឿន អនុប្រធានគណៈកម្មការទី៧ ព្រឹទ្ធសភា និងជាលេខាធិការក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី១ បានចូលរួមសហការជាមួយប្រធានភូមិទាំង១៣ សង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ បន្តគោរពប្រតិបត្តសេចក្តីណែនាំរបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ចុះដល់ផ្ទះបងប្អូនប្រជាពលរដ្ឋដែលកំពុងជួបការលំបាកខ្វះខាត និងរួមគ្នាឧបត្ថម្ភអង្ករ មីកញ្ចប់ ត្រីខកំប៉ុង ទឹកអាល់កុល ម៉ាស់ការពារផ្លូវដង្ហើម និងបិតផ្សព្វផ្សាយវិធានការទាំង៧ចំណុច ការពារថែទាំសុខភាពផ្ទាល់ខ្លួន ក្រុមគ្រួសារ និងសហគមន៌យើង បានបួងសួងជូនគ្រប់ក្រុមគ្រួសារទាំងអស់ទូទាំងប្រទេសឲ្យបានជៀសផុតពីជម្ងឺកូវីដ-១៩។


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី