Responsive image
  
សូមស្វាគមន៍ការមកដល់គេហទំព័រគណៈកម្មការទី៧ នៃព្រឹទ្ធសភា
ឯកឧត្តម ម៉ាន់ ឈឿន អនុប្រធានគណៈកម្មការទី៧ ព្រឹទ្ធសភា បានរៀបចំចង្ហាន់ និងចតុ​បច្ច័យ​ប្រគេន​ព្រះ​ចៅអធិការ​វត្ត​នាគវ័ន្ត នៅខណ្ឌទួលគោក រាជធានីភ្នំពេញ

   ថ្ងៃទី 15 ខែមេសា ឆ្នាំ2024

គោរពប្រតិបត្តិតាមការណែនាំរបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល នាព្រឹកថ្ងៃសៅរ៍ ៤រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងែទី១១ ខែមេសា ឆ្នាំ២០២០បាន ឯកឧត្តម ម៉ាន់ ឈឿន អនុប្រធានគណៈកម្មការទី៧ ព្រឹទ្ធសភា និងជាលេខាធិការក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី១ រៀបចំចង្ហាន់ និងចតុបច្ច័យប្រគេនព្រះចៅអធិការវត្តនាគវ័ន្ត នៅខណ្ឌទួលគោក រាជធានីភ្នំពេញ ។សូមបួងសួងទសបារមីទេវតាទិសទាំងប្រាំបី មេត្តាបន្តប្រទានពរបវរជោគជ័យជូនសម្តេចប្រមុខរដ្ឋស្តីទី ឯកឧត្តម ប្រធានស្តីទីព្រឹទ្ធសភា សម្តេចប្រធានរដ្ឋសភា សម្តេចតេជោប្រមុខរាជរដ្ឋាភិបាល ឯកឧត្តម លោកជំទាវគ្រប់ថានានុក្រម និងបងប្អូនប្រជាពលរដ្ឋទាំងអស់ បានសុខចំរើនគ្រប់ប្រការ
ក្រោមពន្លឺ នៃសុខសន្តិភាពពេញផ្ទៃប្រទេស កុំបីឃ្លៀងឃ្លាតឡើយ ។
ដោយសេចក្តីគរព និងកតញ្ញូបំផុត


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី