ព្រឹកថ្ងៃពុធ ១រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២០ ឯកឧត្តម ម៉ុម ជឹមហ៊ុយ ប្រធានគណៈកម្មការ ទី៧ ព្រឹទ្ធសភា និងជាអនុប្រធានក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី១ បានអញ្ជើញចុះជួបសំណេះសំណាល និងសួរសុខទុក្ខ ក្រុមប្រឹក្សាសង្កាត់ស្នោរ ស្ថិតនៅសាលាសង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ ដោយបានណែនាំដល់ក្រុមប្រឹក្សាសង្កាត់ឱ្យបន្តយកចិត្តទុកដាក់ក្នុងការផ្សព្វផ្សាយព័ត៌មានជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានអំពីវិធីបង្ការ និងទប់ស្កាត់ជំងឺ Covid-19 ស្រមតាមការណែនាំរបស់ក្រសួងសុខាភិបាល។ ក្នុងឱកាសនោះ ឯកឧត្តមក៏បានឧបត្ថម្ភថវិកាមួយចំនួនផងដែរ៕