នៅថ្ងៃអាទិត្យ ១៣កើត ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២០ ឯកឧត្តម ឡៅ ឆន សមាជិកគណៈកម្មការទី៧ ព្រឹទ្ធសភា និងជាសមាជិកក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ និងឯកឧត្តម ហុងទូហាយ ទីប្រឹក្សាសម្តេចប្រធានព្រឹទ្ធសភា រួមជាមួយឯកឧត្តម លោកជំទាវ តំណាងរាស្រ្តមណ្ឌល ឯកឧត្តម លោកជំទាវ ជាក្រុមប្រឹក្សាខេត្តឧត្តរមានជ័យ និងលោក នៅ សំតារារិទ្ធ អភិបាលស្រុកត្រពាំងប្រាសាទ បានចុះតាមខ្នងផ្ទះបងប្អូនប្រជាពលរដ្ឋនៅតាមភូមិចំនួន៨ ជួបជាមួយបងប្អូនខ្វះខាតចំនួន២៧៦គ្រួសារ ដើម្បីណែនាំពីវិធានការប្រឆាំងទប់ទល់និងជម្ងឺកូវីដ-១៩ ដែលកំពុងឆ្លងរាតត្បាតលើពិភពលោក ពិសេសកំពុងកើតមាននៅក្នុងប្រទេសកម្ពុជា សូមបងប្អូនយល់ដឹងពីគ្រោះថ្នាក់នៃជម្ងឺកាចសាហាវនេះ និងត្រូវធ្វើឲ្យបានតាមការណែនាំរបស់ក្រសួងសុខាភិបាល និងអាជ្ញាធរមូលដ្ឋាន សំដៅធ្វើយ៉ាងណាជៀសឲ្យផុតកុំឲ្យជម្ងឺនេះឆ្លងបានឲ្យសោះ។ ជាមួយនោះក៏បានរៀបចំជារបស់កំដរដៃ រួមមាន អង្ករ អំបិល ត្រីខប្រអប់ ទឹកត្រី ទឹកសុីអុីវ ចែកជូនបងប្អូនដូចៗគ្នា និងគ្រប់ច៎នួនទាំង២៧៦គ្រួសារ ក្នុងឃុំត្រពាំងប្រាសាទ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។ ក្នុងឱកាសនោះ ឯកឧត្តម បានចូលជាថវិការផ្ទាល់ខ្លួនចំនួនប្រាំលាន ( ៥,០០០,០០០)រៀល។