នៅរសៀលថ្ងៃចន្ទ ១៤កើត ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី ០៦ ខែមេសា ឆ្នាំ២០២០ ឯកឧត្ដម សុខ យាត សមាជិកគណៈកម្មការទី៧ ព្រឹទ្ធសភា និងឯកឧត្ដម ឈួន ឡេង អនុប្រធានគណៈកម្មការទី២ ព្រឹទ្ធសភានិងជាលេខាធិការក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦ ព្រឹទ្ធសភាតំណាងលោកជំទាវប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦ បានយកថវិការ ចំនួន១៣លានរៀល ជូនឯកឧត្តម ជា សុមេធី អភិបាលនៃគណៈអភិបាលខេត្តព្រៃវែង សម្រាប់ចែកជូនដល់ស្រុក ក្រុងទាំង១៣ក្នុងខេត្ត ដើម្បីចំណាយប្រយុទ្ធប្រឆាំងជំងឺ Covid-19 ក្នុងមួយស្រុក-ក្រុង១លានរៀល។ ឯកឧត្តមអភិបាលខេត្តបានសម្ដែងអំណរយ៉ាងជ្រាលជ្រៅចំពោះការចូលរួមនេះ។