រាជធានីភ្នំពេញ នាព្រឹកថ្ងៃសុក្រ ១១កើត ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី៣ ខែមេសា ឆ្នាំ២០២០ វេលាម៉ោង១០:៣០នាទី ឯកឧត្តម ម៉ាន់ ឈឿន អនុប្រធានគណៈកម្មការទី៧ ព្រឹទ្ធសភា និងជាលេខធិការក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី១ រួមជាមួយលោកជំទាវ ម៉ុ សណ្តាប់ លេខាធិការគណៈកម្មការទី៨ ព្រឹទ្ធសភា បានអញ្ជើញចុះជួបក្មួយៗផ្នែកអនាម័យ និងកងកម្លាំងសន្តិសុខ ដែលបានខិតខំរួមចំណែកជាមួយរដ្ឋអំណាចមូលដ្ឋានក្នុងការងារផ្សព្វផ្សាយអប់រំប្រជាពលរដ្ឋរួមគ្នាអនុវត្តន៌សេចក្តីណែនាំក្រសួងសុខាភិបាល ដើម្បីប្រយុទ្ធយកឈ្នះលើជម្ងឺ Covid-19 ព្រមទាំងបានសរសើរលើកទឹកចិត្ត និងបានឧបត្ថម្ភអង្ករ និងថវិកាមួយចំនួនដោយក្តីគោរពស្រឡាញ់ពេញចិត្តបំផុត ។