យោងប្រសាសន៍ដឹកនាំឯកឧត្តមប្រធានគណៈកម្មការទី៧ ព្រឹទ្ធសភា និងជាអនុប្រធានក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី១ បន្តគោរព និងអនុវត្តន៍វប្បធម៌នៃក្តីស្រឡាញ់ និងសិល្បៈនៃការចែករំលែកដោយផ្តើមចេញពីអ្នកនៅក្បែរជុំវិញខ្លួន នៅព្រឹកថ្ងៃច័ន្ទ ១៤កើតខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី៦ ខែមេសា ឆ្នាំ២០២០ ម៉ោង០៨:៣០ នាទី ឯកឧត្តម ម៉ាន់ ឈឿន អនុប្រធានគណៈកម្មកាទី៧ ព្រឹទ្ធសភា និងជាលេខាធិការក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី១ និងលោកជំទាវ ម៉ុ សណ្តាប់ លេខាធិការគណៈកម្មកាទី៨ ព្រឹទ្ធសភា បានជួបជាមួយមន្ត្រីលេខាធិការដ្ឋាន អមគណៈកម្មការទី៧ ក្មួយៗប្រុសស្រី ផ្នែកអនាម័យ ផ្នែកសន្តិសុខ និងក្រុមបើកបរ សំណេះសំណាល និងណែនាំភារកិច្ចត្រូវរួមគ្នាថែរក្សាសុខភាពគ្រួសាររៀងៗខ្លួនប្រយុទ្ធយកឈ្នះលើជម្ងឺ covid-19 និងបានឧបត្ថម្ភលើកចិត្តការងារល្អជា អង្ករ ក្រម៉ា និងពន្យល់របៀបប្រើម៉ាស់ ស្របតាមការណែនាំរបស់ក្រសួងសុខាភិបាលឲ្យបានហ្មត់ចត់ គ្រប់គ្នា ។