គណៈកម្មការទី៧ព្រឹទ្ធសភា ជួបពិភាក្សាការងារជាមួយនឹងគណៈប្រតិភូក្រសួងទេសចរណ៍ នាព្រឹកថ្ងៃចន្ទ ទី៣០ ខែមីនា ឆ្នាំ២០២០ គណៈកម្មការអប់រំ យុវជន កីឡា ធម្មការ សាសនា វប្បធម៌ វិចិត្រសិល្បៈ និងទេសចរណ៍ នៃព្រឹទ្ធសភា (គណៈកម្មការទី៧) ដឹកនាំដោយឯកឧត្តម ម៉ុម ជឹមហ៊ុយ ប្រធានគណៈកម្មការទី៧ព្រឹទ្ធសភា បានទទួលជួបគណៈប្រតិភូក្រសួងទេសចរណ៍ ដឹកនាំដោយឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ចូលជួបពិភាក្សាការងារ ដើម្បីស្តាប់លទ្ធផលការងារសម្រេចបានក្នុងឆ្នាំ២០១៩ និងទិសដៅការងារសម្រាប់អនុវត្តបន្តឆ្នាំ២០២០ របស់ក្រសួងទេសចរណ៍ និងឈ្វេងយល់អំពី វឌ្ឍនភាពសំខាន់ៗ បញ្ហាប្រឈម និងទិសដៅអនុវត្តន៍បន្តរបស់ក្រសួង នៅសាលពិសេស វិមានព្រឹទ្ធសភា៕