ព្រឹកថ្ងៃសុក្រ ៤កើត ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២០ ម៉ោង៧:២០នាទីព្រឹក ឯកឧត្តម ម៉ាន់ ឈឿន អនុប្រធានគណៈកម្មការទី៧ ព្រឹទ្ធសភា និងជាលេខាធិការក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី១ បានចូលរួមថវិកាទិញប្រដាប់វាស់កម្តៅមួយគ្រឿង និងបានចូលរួមប្រជុំជាមួយក្រុមប្រឹក្សាសង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ការងារដែលបានអនុវត្តក្នុងខែមីនា សម្រាប់ទិសដៅជាអាទិភាពខ្ពស់បំផុតសម្រាប់ខែមេសា នោះគឺទាំងអស់គ្នាត្រូវរួមសហការបន្តចុះផ្សព្វផ្សាយសេចក្តីជូនដំណឹង និងវិធានការបន្ទាន់ចំពោះមុខរបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ដើម្បីទប់ស្កាត់ជម្នះលើជម្ងឺរាតត្បាត covid-19 ឲ្យបានព្រមគ្នាសំខាន់បំផុត គឺត្រូវព្យាយាមថែរក្សាការពារបរិស្ថាន សុខភាពសុវត្ថិភាពផ្ទាល់ខ្លួន ក្រុមគ្រួសារ និងសហគមន៌ឲ្យបានជាប់ជាប្រចាំ។