នារសៀលថ្ងៃព្រហស្បតិ៍ ៥កើត ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២០ ដោយបានការអនុញ្ញត្តិពីឯកឧត្តម ម៉ុម ជឹមហ៊ុយ ប្រធានគណកម្មការទី៧ ព្រឹទ្ធសភា ឯកឧត្តម ម៉ាន់ ឈឿន អនុប្រធានគណៈកម្មការទី៧ ព្រឹទ្ធសភា បានចូលរួមបច្ច័យចំនួន១,០០០,០០០រៀល ក្នុងពិធីបុណ្យផ្កាប្រាក់មូលនីធិជួសជុលប្រាសាទបន្ទាយឆ្មារ ដែលផ្តើមបុណ្យដោយ ឯកឧត្តមនាយឧត្តមសេនីយ៍កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី និងលោកជំទាវ ស្ថិតនៅភូមិគ្រឹះលេខ២៤ ផ្លូវលេខ៥៧០ សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។