ព្រឹកថ្ងៃពុធ ១១រោច ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២០ ឯកឧត្តម ម៉ុម ជឹមហ៊ុយ ប្រធានគណៈកម្មការទី៧ ព្រឹទ្ធសភា និងជាអនុប្រធានក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី១ បានអញ្ជើញចុះជួបសំណេះសំណាល និងសួរសុខទុក្ខក្រុមប្រឹក្សាសង្កាត់កន្ទោក នៅសាលាសង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ និងបានបន្តដំណើរចុះទៅជួបសំណេះសំណាលជា មួយមន្រ្តីមន្ទីរ អប់រំ យុវជន និងកីឡាខណ្ឌកំបូល ។ នាឱកាសនោះ ឯកឧត្តមប្រធាន បានឧបត្ថម្ភថវិកាមួយចំនួនផងដែរ៕