តាមការអញ្ជើញពីគណកម្មការ និងព្រះចៅអធិការវត្ត នៅថ្ងែពុធ ទី០៥ ខែកុម្ភៈ ឆ្នាំ២០២០ ឯកឧត្តម ឡៅ ឆន សមាជិកគណកម្មកាទី៧ ព្រឹទ្ធសភា បានអញ្ជើញចុះទៅពិនិត្យការដ្ឋានកំពុងសាងសង់ព្រះវិហារវត្តព្រះទន្លេ ស្ថិតនៅឃុំព្រះទន្លេ ខេត្តស្វាយរៀង នាឱកាសនោះ ឯកឧត្តម បានប្រគេននូវទេយ្យវត្ថុ មានមី ទឹកផ្លែឈើ ទឹកបរិសុទ្ធនិងបច្ច័យមួយចំនួនសម្រាប់បន្តសាងសង់ព្រះវិហារផងដែរ។