នាព្រឹកថ្ងៃព្រហស្បតិ៍ ៧រោច ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៦ ខែមករា ឆ្នាំ២០២០ បន្តគោរព និងអនុវត្តន៍វប្បធម៌នៃក្តីអាណិតស្រឡាញ់ និងសិល្បៈនៃការចែករំលែកដោយផ្តើមចេញពីអ្នកនៅជុំវិញខ្លួន ឯកឧត្តម ម៉ាន់ ឈឿន អនុប្រធានគណៈកម្មការទី៧ ព្រឹទ្ធសភា និងលោកជំទាវ មុំ សណ្តាប់ លេខាធិការគណៈកម្មការទី៨ ព្រឹទ្ធសភា បានឧបត្ថម្ភអង្ករជូនក្មួយៗប្រុស ស្ត្រីផ្នែកអនាម័យ និងសួនច្បារម្នាក់ៗ បាន១០គីឡូ និងបានផ្តាំផ្ញើឲ្យក្មួយៗ ខិតខំបំពេញការងារឲ្យកាន់តែល្អប្រសើរថែមទៀត និងសូមបួងសួងគោរពដោយក្តីកតញ្ញូបំផុតជូនសន្តិភាពដ៏សុខដុមរមនាពេញផ្ទៃប្រទេស នៅបន្ទប់ធ្វើការឯកឧត្តមអនុប្រធានគណៈកម្មការទី៧។