នារសៀលថ្ងៃអង្គារ ទី១៤ ខែមករា ឆ្នាំ២០២០ ឯកឧត្តម ឈើយ ចាន់ណា លេខាធិការគណៈកម្មការទី៧ ព្រឹទ្ធសភា និងជាសមាជិកក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ អមដំណើរដោយឯកឧត្តមសមាជិកក្រុមប្រឹក្សាខេត្ត លោក រ័ត្ន ដាស៊ីណង់ អភិបាលស្រុកមង្គលបូរី លោក ពិន សេងហាប់ អភិបាលរងស្រុក និងសមាជិកក្រុមប្រឹក្សាស្រុក បានអញ្ជើញ ចុះពិនិត្យមើលស្ថានភាពទឹក និងការកាយប្រឡាយនៅចំណុចព្រែកជីក ដោយមានការចូលរួមពី លោក យឹម ប៊ុនរ៉ុម ប្រធាន មន្ទីរធនធានទឹក និងឧតុនិយមខេត្ត និងក្រុមការងារ។ សូមបញ្ជាក់ផងដែរថា ពេលនេះ បានកាយមកដល់ចំណុចស្ពានបត់ត្រង់ ហើយ ទឹកបាននឹងកំពុងហូរបណ្ដើរៗ ចូលដងស្ទឹងទីរួមស្រុកមង្គលបូរី ហើយ សូមគោរពអរគុណដល់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ដើម្បីប្រជាពលរដ្ឋ អរគុណសន្តិភាព។