Responsive image
  
សូមស្វាគមន៍ការមកដល់គេហទំព័រគណៈកម្មការទី៧ នៃព្រឹទ្ធសភា
ឯកឧត្តម ឈើយ ចាន់ណា លេខាគណៈកម្មការទី៤ ព្រឹទ្ធសភា បាន​ចូល​រួម​អម​ដំណើរ ឯកឧត្តម កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី ដើម្បី​សួរ​សុខ​ទុក្ខ និង​រំលែក​ទុក្ខ​ ដល់​គ្រួសារ​សព ដែល​បាន​ស្លាប់​បាត់​បង់​ជីវិត​ក្នុង​ឧបទ្ទវហេតុ​បាក់​រលំ​អគារ​កម្ពស់​ប្រាំពីរ​ជាន់​ នៅក្រុង​កែប ​ខេត្តកែប

   ថ្ងៃទី 12 ខែមករា ឆ្នាំ2024

នាព្រឹកថ្ងៃសុក្រ ទី១០ ខែមករា ឆ្នាំ២០២០ ឯកឧត្តម អន ស៊ុ លេខាគណៈកម្មការទី៤ ព្រឹទ្ធសភា និងឯកឧត្តមឈើយ ចាន់ណា លេខាគណៈកម្មការទី៧ ព្រឹទ្ធសភា និងជាសមាជិក ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ បានចូលរួមអមដំណើរ ឯកឧត្តម កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី និងជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយខេត្តបន្ទាយមានជ័យ បានអញ្ជើញចុះសួរសុខទុក្ខ និងរំលែកទុក្ខ ដល់គ្រួសារសព ដែលបានស្លាប់បាត់បង់ជីវិតក្នុងឧបទ្ទវហេតុបាក់រលំអគារកម្ពស់ប្រាំពីរជាន់ នៅក្រុងកែប ខេត្តកែប កាលពីល្ងាចថ្ងៃទី០៣ ខែមករា ឆ្នាំ២០២០ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ សមាជិករដ្ឋសភា ថ្នាក់ដឹកនាំខេត្ត ព្រមទាំងក្រុមការងារថ្នាក់ជាតិ លោក លោកស្រីថ្នាក់ដឹកនាំមន្ទីរ អង្គភាព និងអាជ្ញាធរមូលដ្ឋាន។ គេហដ្ឋានគ្រួសារសព ស្ថិតនៅភូមិដងត្រាង ឃុំចំណោម ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។
បន្ទាប់ពីការចុះសួរសុខទុក្ខរួចមក ឯកឧត្តម លោកជំទាវ បានបន្តអញ្ជើញចុះពិនិត្យពីស្ថានភាពទឹក នៅចំណុចស្ពានឆ្លងស្ទឹងចំណោម ភូមិចំណោមកើត ឃុំចំណោម ស្រុកមង្គលបូរី និងកន្លែងបូមបង្ហូរទឹកពីស្ទឹងសិរីសោភ័ណ នៅសង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ចូលទៅស្ទឹងមង្គលបូរី។


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី