នៅថ្ងែចន្ទ ទី៦ ខែមករា ឆ្នាំ ២០២០ ឯកឧត្តម ឡៅ ឆន សមាជិកគណៈកម្មការទី៧ ព្រឹទ្ធសភា និងជាសមាជិកក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ រួមជាមួយលោកអភិបាលស្រុក លោកមេឃុំ សមាជិកក្រុមប្រឹក្សាឃុំ ប្រធាន អនុប្រធានការិយាល័យអប់រំស្រុក បានអញ្ជើញចុះសួរសុខទុក្ខដល់ទីតាំងសាលាមត្តេយ្យសិក្សាសហគមន៍ នៅតាមភូមិចំនួន៥ គឺភូមតាណូក ភូមិគោកត្រាង ភូមិគោករំាង ភូមិស្រែប្រាំង និងភូមិគោកពង្រ សរុបចំនួន១២៩នាក់ ស្រី ៧៣នាក់ ស្ថិតក្នុងឃុំជើងទៀន ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ ដើម្បីជួបជួយសំរួលដោះស្រាយការលំបាក ដូចជាកៅអី និងពិនិត្យមើលកង្វះខាតផ្សេងៗទៀតជូនអ្នកគ្រូមសផងដែរ។ នាឱកាសនោះ ឯកឧត្តម បានជួយឧបត្ថមថវិកាមួយចំនួនជូនលោកគ្រូ អ្នកគ្រូ និងសិស្សផងដែរ។ ព្រមទាំងបានប្រគេនថវិកាមួយចំនួនដល់ព្រះសង្ឃ ដើម្បីកសាងព្រះវិហារ ក្នុងឃុំជើងទៀននោះផងដែរ