នាថ្ងៃអង្គារ ១២រោច ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៩ វេលាម៉ោង៧:៣០ នាទី ឯកឧត្តម ម៉ាន់ ឈឿន អនុប្រធានគណៈកម្មការទី៧ ព្រឹទ្ធសភា និងជាលេខាធិការក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី១ បានអញ្ជើញចូលរួមប្រជុំជាមួយសមាគមមនុស្សចាស់ សង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោកដើម្បីវាយតម្លៃលើសកម្មភាពនាឆ្នាំកន្លងមក និង ទទួលយកនូវសំណូមពរជាអាទិភាពសមាគមសម្រាប់បន្តទៅ ឆ្នាំ២០២០ និងរួមសហការគ្នាពិនិត្យលទ្ធភាពដោះស្រាយជូនឲ្យបានសមស្រប។