ឯកឧត្តម ម៉ាន់ ឈឿន អនុប្រធានគណកម្មការទី៧ ព្រឹទ្ធសភា បានអញ្ជើញចូលរួមប្រជុំជាមួយប្រធានភូមិ ទាំង១៣ សង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ
ថ្ងៃទី 15 ខែធ្នូ ឆ្នាំ2025

នារសៀលថ្ងៃសៅរ៍ ១១កើត ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៩ ឯកឧត្តម ម៉ាន់ ឈឿន អនុប្រធានគណកម្មការទី៧ ព្រឹទ្ធសភា និងជាលេខាធិការក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី១ បានអញ្ជើញចូលរួមប្រជុំជាមួយប្រធានភូមិ
ទាំង១៣ សង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ
ពិនិត្យលទ្ធផលការងារខែវិច្ឆិកា និងទិសដៅការងារខែធ្នូ ឆ្នាំ២០១៩ ជាមួយនោះសមាជិកអង្គប្រជុំបានស្ម័គ្រចិត្តរួមគ្នាប្រមូលវិភាគទានបានថវិកាសរុបចំនួន
៥២០,០០០រៀល និងបានឯកភាពគ្នាចែករំលែកគាំទ្រសកម្មភាពសមាគមមនុស្សចាស់ ចំនួន២០០,០០០វៀល និង
ជូនមូលនីធិគន្ធបុប្ផា ចំនួន៣២០,០០០រៀល។