ឯកឧត្តម ឡៅ ឆន សមាជិកគណៈកម្មការទី៧ ព្រឹទ្ធសភា បានអញ្ជើញចូលរួមបើកការដ្ឋានកសាងផ្លូវមួយខ្សែប្រវែងជាង ៣,០០០ម៉ែត្រ ស្ថិននៅឃុំចុងកាល់ ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ
ថ្ងៃទី 6 ខែធ្នូ ឆ្នាំ2024
នាថ្ងៃសុក្រ ១០កើត ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៩ ឯកឧត្តម ឡៅ ឆន សមាជិកគណៈកម្មការទី៧ ព្រឹទ្ធសភា និងជាសមាជិក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៤ បានអញ្ជើញចូលរួមបើកការដ្ឋានកសាងផ្លូវមួយខ្សែប្រវែងជាង ៣,០០០ម៉ែត្រ ស្ថិននៅឃុំចុងកាល់ ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ ដែលជាគំរោងមូលនិធិឃុំ គិតជាប្រាក់ប្រមាណជាង ៣ម៉ឺនដុល្លារ ជាប្រភេទផ្លូវក្រាលក្រួសក្រហម ជូនប្រជាជនប្រើប្រាស់តាមគម្រោងផែនការប្រចាំឆ្នាំនីមួយៗរបស់ឃុំ។ ក្នុងពេលសំណេះសំណាល ឯកឧត្តម បានបញ្ជាក់ពីកត្តាសន្តិភាព និងនយោបាយឈ្នះឈ្នះរបស់សម្តេចតេជោ ហ៊ុន សែនដែលនាំឲ្យមានការអភិវឌ្ឍគ្រប់ទិសទីដូចសព្វថ្ងៃនេះ ។ ក្នុងពេលនោះឯកឧត្តម បានជូនវត្ថុអនុស្សាវរយ៍កំដរដៃដល់ប្រជាពលរដ្ឋចំនួន៥៤នាក់ផងដែរ ។