នារសៀលថ្ងៃចន្ទ ៦កើត ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៩ នៅបន្ទប់ប្រជុំគណៈកម្មការទី៧ នៃព្រឹទ្ធសភា ឯកឧត្តម ម៉ុម ជឹមហ៊ុយ ប្រធានគណៈកម្មការទី៧ ព្រឹទ្ធសភា និងជាប្រធានក្រុមសភាជាតិកម្ពុជា-APF (សម្រាប់ព្រឹទ្ធសភា) និងជាប្រធានគណៈប្រតិភូ បានដឹកនាំការប្រជុំការងារត្រៀម ដើម្បីរៀបចំការប្រជុំក្រុមគណៈប្រតិភូក្រុមសភាជាតិកម្ពុជា-APF ដែលនឹងត្រូវអញ្ជើញទៅចូលរួមកិច្ចប្រជុំលើកទី៩ នៃសភាប្រើប្រាស់ភាសាបារាំង(APF) តំបន់អាស៊ី-ប៉ាស៊ីហ្វិច នៅទីក្រុងលួងប្រាបាង ប្រទេសឡាវ ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃ ១៤ ខែធ្នូ ឆ្នាំ២០១៩ ខាងមុខនេះ