នាថ្ងៃចន្ទ ទី២ ខែធ្នូ ឆ្នាំ២០១៩ ឯកឧត្តម អន ស៊ុ លេខាគណៈកម្មការទី៤ និងឯកឧត្តមឈើយ ចាន់ណា លេខាគណៈកម្មការទី៧ ព្រឹទ្ធសភា និងជាសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ បានអញ្ជើញចូលរួមមីទ្ទិញអបអរសាទរ ខួបអនុស្សាវរីយ៍លេីទី៤១ កំណេីតរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា (២ ធ្នូ ១៩៧៨ – ២ ធ្នូ ២០១៩) ក្រោមអធិបតីភាព ឯកឧត្ដម គោ ស៊ុសារឿត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី ជាមួយគ្នាក៏មានការអញ្ជេីញចូលរួមពីសំណាក ឯកឧត្តម អ៊ុ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមាមជ័យ និងឯកឧត្តមលោកជំទាវ សមាជិក -សមាជិកា អង្គពិធីបានចូលរួមប្រមាណ១០០០នាក់។