នាព្រឹកថ្ងៃចន្ទ ១៤រោច ខែកត្តិក ឆ្នាំកុរ ឯកស័ក ពស២៥៦៣ ត្រូវនឹងថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៩ វេលាម៉ោង១០:៣០នាទី ឯកឧត្តម ម៉ាន់ ឈឿន ប្រធានស្តីទីគណៈកម្មការទី៧ ព្រឹទ្ធសភា បានអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការ ដើម្បីពិនិត្យលទ្ធផលកាងារសម្រេចបានប្រចាំខែវិច្ឆិកា និងទិសដៅការងារបន្ដ និងបញ្ហាផ្សេងៗ នៅបន្ទប់ប្រជុំគណៈកម្មការ។