នាព្រឹកថ្ងៃព្រហស្បតិ៍ ៣រោច ខែកក្តិក ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៩ ឯកឧត្តម ម៉ុម ជឹមហ៊ុយ ប្រធានគណកម្មការទី៧ និងជាប្រធានក្រុមមិត្តភាពសភាកម្ពុជាជាមួយក្រុមសភានិយាយភាសាបារាំង បានដឹកនាំប្រជុំដើម្បីត្រួតពិនិត្យការងារត្រៀមឯកសារទៅបំពេញទស្សនកិច្ចឈ្វេងយល់ និងផ្លាស់ប្តូរបទពិសោធន៍ អំពីតួនាទី និងភារកិច្ចរបស់សភា នៃប្រទេសទាំងពីរដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី១៦ ដល់ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៩ ខាងមុខនេះ។