Responsive image
  
សូមស្វាគមន៍ការមកដល់គេហទំព័រគណៈកម្មការទី៧ នៃព្រឹទ្ធសភា
ឯកឧត្តម ម៉ុម ជឹមហ៊ុយ ប្រធាន​គណៈ​កម្មការ​ទី​៧ព្រឹទ្ធសភា បាន​អញ្ជើញ​ពិសា​អាហារ​ការងារ​ជាមួយ​លោក លោកស្រី ដែលជា​មន្រ្តី​សភាជាន់​ខ្ពស់​មកពី​ទ្វីប​ទាំងបី គឺ​ទ្វីប​អឺរ៉ុប ទ្វីប​អាមេរិក និង​ទ្វីប​អាហ្រ្វិក

   ថ្ងៃទី 11 ខែវិច្ឆិការ ឆ្នាំ2024

នាល្ងាចថ្ងៃព្រហស្បតិ៍ ទី៧ ខែវិច្ឆិកា ឆ្នាំ២០១៩ ឯកឧត្តម ម៉ុម ជឹមហ៊ុយ ប្រធានគណៈកម្មការទី៧ព្រឹទ្ធសភា ប្រធានក្រុមមិត្តភាពទ្វេភាគីព្រឹទ្ធសភាកម្ពុជា-បារាំង និងជាប្រធានក្រុមសមាជិកព្រឹទ្ធសភា ទទួលបន្ទុកសហប្រតិបត្តិការជាមួយសភានិយាយភាសាបារាំង (APF)នៃព្រឹទ្ធសភា បានអញ្ជើញពិសាអាហារការងារជាមួយលោក លោកស្រី ដែលជាមន្រ្តីសភាជាន់ខ្ពស់មកពីទ្វីបទាំងបី គឺទ្វីបអឺរ៉ុប ទ្វីបអាមេរិក និងទ្វីបអាហ្រ្វិក ដើម្បីចូលរួមធ្វើបទបង្ហាញវគ្គបណ្តុះបណ្តាលស្តីពីការងារវាយតម្លៃរបស់សភាលើគោនយោបាយសាធារណ: ស្ថិតនៅភោជនីយដ្ឋានម្លិះ រាជធានីភ្នំពេញ។


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី