នាថ្ងៃសុក្រ ១២កើត ខែកត្តិក ឆ្នាំកុរ ឯកស័ក ពស២៥៦៣ ត្រូវនឹងថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៩ ឯកឧត្តម ម៉ាន់ ឈឿន អនុប្រធានគណៈកម្មការទី៧ ព្រឹទ្ធសភា និងជាលេខាធិការក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី១ បានឧបត្ថម្ភអំបុកខ្មែរ ថែជាតិ សាសនា ព្រះមហាក្សត្រ ជូនក្រុមប្រឹក្សាសង្កាត់ព្រែកឬស្សី ទីក្រុងតាខ្មៅ ខេត្តកណ្តាល ចំនួន២តៅ ដើម្បីបានបន្តចែកជូនបងប្អូនពុកម៉ែតាមភូមិពិសាអបអរសាទរបុណ្យឯករាជ្យជាតិ និងព្រះរាជពិធីបុណ្យអំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុកសូមបានប្រកបដោយភាពសុខសាន្តក្រោមបារមី នៃសុខសន្តិភាពពេញផ្ទៃប្រទេស ប្រសូត្របានដោយសារគោលនយោបាយឈ្នះ+ឈ្នះរបស់រាជរដ្ឋាភិបាល ។