នាព្រឹកថ្ងៃព្រហស្បតិ៍ ៤កើត ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៩ វេលាម៉ោង១០:០០នាទី នៅសាលប្រជុំតូចគណៈកម្មការទី៧ ព្រឹទ្ធសភា ឯកឧត្តម ឈើយ ចាន់ណា លេខាធិការគណៈកម្មការទី៧ ព្រឹទ្ធសភា បានអញ្ជើញដឹកនាំប្រជុំពិនិត្យការងារជាមួយមន្ត្រីលេខាធិការដ្ឋានអមគណៈកម្មការ ទី៧ ព្រឹទ្ធសភា មានរបៀបវារៈ ៖ ១-ពិនិត្យលទ្ធផលការងារដែលបានអនុវត្តន៍រយៈពេល៩ខែ ឆ្នាំ២០១៩ ២-កសាងផែនការប្រតិបត្តិរបស់គណៈកម្មការទី៧ ព្រឹទ្ធសភា ប្រចាំឆ្នាំ២០២០ ៣-ពិនិត្យ និងកែសម្រួលការបែងចែកភារកិច្ចរបស់គណៈកម្មការទី៧ ព្រឹទ្ធសភា ៤-បញ្ហាផ្សេងៗ។