នាថ្ងៃសុក្រ ១២រោច ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៩ វេលាម៉ោង ១០ និង៣០នាទី ឯកឧត្តម ម៉ាន់ ឈឿន អនុប្រធានគណៈកម្មការទី៧ ព្រឹទ្ធសភា នឹងជាលេខាធិការក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី១ បានអញ្ជើញចុះពិនិត្យស្រះទឹកដែលជាអំណោយរបស់ឯកឧត្តម ម៉ុង ឫទ្ធី ប្រធានគណៈកម្មការទី៣ ព្រឹទ្ធសភា ជូនប្រជាពលរដ្ឋសង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ កាលពីឆ្នាំ២០១៧ មកដល់បច្ចុប្បន្ន ទឹកមានពេញស្រះហើយ ហ្វូងសត្វគោអ្នកស្រុកមានទឹកផឹកគ្រប់គ្រាន់ស្របតាមបំណងម្ចាស់អំណោយហើយ ប្រជាពលរដ្ឋសូមគោរពដឹងគុណជានិច្ច សន្តិភាពពិតពេញផ្ទៃប្រទេស សាលាក៏នៅជិតបង្កើយក្បែរផ្ទះយើង ខំរៀនណាចៅ រៀនចេះប្រឡងជាប់៕