នាព្រឹកថ្ងៃព្រហស្បតិ៍ ១១រោច ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៩ នៅសាលប្រជុំគណៈកម្មការទី៧ ព្រឹទ្ធសភា ឯកឧត្តម ម៉ុម ជឹមហ៊ុយ ប្រធានគណៈកម្មការទី៧ ព្រឹទ្ធសភា បានអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការ ដើម្បីពិនិត្យរបាយការណ៍អំពី លទ្ធផលរបស់គ្រប់សមាជិកគណៈកម្មការប្រចាំខែកក្កដា និងទិសដៅការងារបន្ដ។