នាព្រឹកថ្ងៃអង្គារ ០៩រោច ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៩ វេលាម៉ោង ១០នឹង៣០នាទី ឯកឧត្តម ម៉ាន់ ឈឿន អនុប្រធានគណៈកម្មការទី៧ ព្រឹទ្ធសភា នឹងជាលេខាធិការក្រុម សមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី១ បានឧបត្ថម្ភកង់ចំនួន១៤គ្រឿងឲ្យកូនចៅ របស់មន្ត្រីអគ្គលេខាធិការដ្ឋានព្រឹទ្ធសភាដើម្បីអបអរសាទរបវេសនកាល ឆ្នាំ ២០១៩-២០២០ខាងមុខនេះ សរុបពី ដើមមកបានឧបត្ថម្ភចំនួន ១០២គ្រឿង ហើយ ជាមួយនោះដែរឯកឧត្តមក៏បាន ផ្តាំផ្ញើឲ្យលោកពុកអ្នកម៉ែរបស់ចៅៗ រួមគ្នាអកអំបុក នៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ដើម្បីការពារ ជាតិ សាសនា ព្រះមហាក្សត្រ ឲ្យបានគ្រប់ៗគ្នា។