នាព្រឹកថ្ងៃចន្ទ ៨រោច ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៩ វេលាម៉ោង ៨នឹង៣០នាទី ឯកឧត្តម ម៉ាន់ ឈឿន អនុប្រធានគណៈកម្មការទី៧ ព្រឹទ្ធសភា នឹងជាលេខាធិការក្រុម សមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី១ បានអញ្ជើញចូលរួមជាមួយ ឯកឧត្តម ឱម យ៉ិនទៀង ប្រជុំផ្សព្វផ្សាយឯកសារ ជំនួយ ស្មារតីសម្រាប់ការងារសាធារណៈមតិ នៅសាលាខ័ណ្ឌទួលគោក រាជធានីភ្នំពេញ ដែលមានអ្នកចូលរួម សរុបប្រមាណ ៤០០នាក់។