ថ្ងៃអង្គារ ១០កើត ខែអស្សុជ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី០៨ ខែតុលា ឆ្នាំ២០១៩ ឯកឧត្តម ម៉ាន់ ឈឿន អនុប្រធានគណៈកម្មការទី៧ លោកជំទាវ មុំ សណ្តាប់ លេខាធិការគណៈកម្មការទី៨ ឯកឧត្តម ណាំ ទុំ លេខាធិការគណៈកម្មការទី១ និងឯកឧត្តម ឡាន់ ឆន លេខាធិការគណៈកម្មការទី១០ នៃព្រឹទ្ធសភា បានអញ្ជើញចូលរួមក្នុងមហាសន្និបាតអាណត្តិទី២ របស់សមាគមជាតិក្រុមប្រឹក្សារាជធានី ខេត្តនៃព្រះរាជាណាចក្រកម្ពុជា នៅសណ្ឋាគារភ្នំពេញ រាជធានីភ្នំពេញ។