នាថ្ងៃអាទិត្យ ៨កើត ខែ អស្សុជ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី៦ ខែ តុលា ឆ្នាំ២០១៩ វេលាម៉ោង៧:៣០នាទី ឯកឧត្តម ម៉ាន់ ឈឿន អនុប្រធានគណៈកម្មការទី៧ ព្រឹទ្ធសភា និងជាលេខាធិការក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី១ បានអញ្ជើញចូលរួមក្នុងពិធីបុណខួបគម្រប់១ឆ្នាំ មរណៈភាព ឯកឧត្តម នៃ ប៉េណា អតីតអនុប្រធានទី១ នៃព្រឹទ្ធសភា នៅគេហដ្ឋាន លេខ៩ ផ្លូវលេខ៤៦៦ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។