នាព្រឹកថ្ងៃព្រហស្បតិ៍ ១៤កើត ខែ ភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹង ថ្ងៃទី ១២ ខែ កញ្ញា ឆ្នាំ២០១៩ វេលាម៉ោង ៨:០០ នាទី នៅមជ្ឈមណ្ឌលអាជ្ញាធរជាតិអប្សរា ស្ថិតនៅភូមិដង្កោង ឃុំអំពិល ស្រុកប្រាសាទបាគង ខេត្តសៀមរាប គណៈប្រតិភូ គណៈកម្មការទី ៧ព្រឹទ្ធសភា ដឹកនាំដោយឯកឧត្តម ម៉ុម ជឹមហ៊ុយ ប្រធានគណៈកម្មការ បានអញ្ជើញជួបពិភាក្សាការងារជាមួយនឹងអាជ្ញាធរជាតិអប្សរា ដឹកនាំដោយឯកឧត្តម ហង់ ពៅ អគ្គនាយក នៃអាជ្ញាធរជាតិអប្សរា ដេីម្បីឈ្វេងយល់អំពីការវិវត្តរីកចម្រេីន ពាក់ពន្ធនឹងវិស័យសិល្បៈ វប្បធម៌ និងវិស័យទេចរណ៍ ព្រមទាំងបញ្ហាប្រឈម និងសំណូមពរនានា ដែលអាជ្ញាអធរអប្សរាបានជួបប្រទះក្នុងការអនុវត្តការងាររបស់ខ្លួននាពេលកន្លងមក។